ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៨

  ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញប្រកាសស្តីពី ការដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៨ ដែលក្នុងនោះមាន៖ រាជធានីភ្នំពេញ កណ្ដាល សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ កំពង់ចាម និងកំពង់ស្ពឺ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២

  ១-សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ២-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការតម្លើងពន្ធ បើនៅមានឱកាសចរចា នោះគ្មានអ្វីដែលមិនអាចសម្របសម្រួល ដោះស្រាយបាននោះទេ

  ១- លោក JD Vance អនុប្រធានាធិបតីអាមេរិក លើកឡើងនៅមុននេះបន្តិចថា «វិធានការតម្លើងពន្ធ គឺជាគោលនយោបាយថ្មី ដើម្បីកែលម្អបញ្ហាពាណិជ្ជកម្មរបស់អាមេរិក ដែលបរាជ័យរយៈពេល៤០ឆ្នាំចុងក្រោយនេះ គឺរោងចក្រអាមេរិកនិងការងារ បានចេញទៅក្រៅប្រទេស [អាមេរិកកន្លងមក]។ ដូច្នេះ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាមេរិកត្រូវខិតខំទាញអាជីវកម្មនិងការងារ ចូលមកក្នុងអាមេរិកវិញ»។ ២- ដូច្នេះ ការដាក់ចេញវិធានការតម្លើងពន្ធរបស់អាមេរិក ចំពោះបណ្តាប្រទេសនានា រួមទាំងកម្ពុជាផង គឺជាការប្រឹងប្រែងរបស់អាមេរិកក្នុងពង្រឹងកម្លាំងសេដ្ឋកិច្ច និងរក្សាលំនឹងជញ្ជីងពាណិជ្ជកម្ម ពោលមិនមែនជាទំនាស់មនោគមន៍វិជ្ជានយោបាយនោះទេ។ គ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ ហើយការប្រឈមនេះអន្តរកាលប៉ុណ្ណោះ។ យើងនៅមានឱកាស ក្នុងការចរចាគ្នាដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង។ ៣- កម្ពុជាយើងធ្លាប់ឆ្លងកាត់ការលំបាក តែយើងមិនខ្វះគំនិត ភាពអត់ធ្មត់ និងការតស៊ូ នោះទេ។ ដូច្នេះ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់កម្ពុជាយើង គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចរចារដោះស្រាយតាម «នយោបាយឈ្នះ-ឈ្នះ» ដែលរក្សាបាននូវផលប្រយោជន៍ពាណិជ្ជកម្ម ទីផ្សារ និងការងារ ជូនប្រជាពលរដ្ឋយើង ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥

  ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។ គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។ ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ

  ខេត្តកំពង់ធំ ៖ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

  សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ”

ព័ត៌មានជាតិ

សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីហែចេញពីគេហដ្ឋាន ទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្

ស ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីហែចេញពីគេហដ្ឋាន ទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

  (បន្ទាយមានជ័យ)៖ នាថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមជនសង្ស័យ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

  ខេត្តតាកែវ : កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីរោះឧត្តមសេនីយ៍ទោ ស្នងការខេត្ត កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ ៖ ទី១.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំលំពង់) គួរឱ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា ៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

  (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

  ភ្នំពេញ ៖ ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះ ដែលបានធ្វើឡើងកាលពី ល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបខុនដូមួកន្លែងនិងឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់អនឡាញខុសច្បាប់ ។ កម្លាំងបានបើកការស្រាវជ្រាវ នឹងស៉ើបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនឹងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ ។ ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស

  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារ ហើយនឹងថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា […]

ព័ត៌មានជាតិ

សម្តេចមហាបវធិបតី សម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហេីយជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌

  នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។  ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។ ឯកឧត្តមប្រធាន ក.ច.ស.ធ. បានលើកឡើងបន្ថែមទៀតថា  ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ជាមួយគ្នានេះឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.  ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្ដីកំហូចឈ្មោះ​ ស៊ាង​ ហួន​ បាន​ផិតក្បត់​ប្រពន្ធ​ទៅលួចលាក់ទាក់ទងស្នេហា​បង្កើត​ភ្លេីងតណ្ហាជាមួយស្រីឈ្មោះ​ ម៉ន​ ស្រីលីស​ អាយុ​ ៣៤​ ឆ្នាំ​

ប្ដីកំហូចឈ្មោះ​ ស៊ាង​ ហួន​ បាន​ផិតក្បត់​ប្រពន្ធ​ទៅលួចលាក់ទាក់ទងស្នេហា​បង្កើត​ភ្លេីងតណ្ហាជាមួយស្រីឈ្មោះ​ ម៉ន​ ស្រីលីស​ អាយុ​ ៣៤​ ឆ្នាំ​ រស់នៅ​ភូមិ​ ស្វាយ​តាហែន​ ឃុំ​ រកាគយ​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ ធ្លាប់​ត្រូវបាន​ប្រពន្ធដេីម​តាម​ទាន់​ នៅថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ រហូតដល់​មាន​ការ​ប្រេី​ហឹង្សាទៅវិញទៅមក​ ។ បន្ទាប់មក​នៅថ្ងៃទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ ប្ដី​កំហូច​ និង​ ស្រី​ស្នេហ៍​ បាន​មក​ធ្វេី​កិច្ច​សន្យាឈប់​ទាក់ទងគ្នាដោយ​ផ្ដិត​មេដៃ​ត្រឹមត្រូវ​ ។ ប៉ុន្តែ​កិច្ចសន្យា​គ្រាន់តែ​ជា​កិច្ច​សន្យា​ កិច្ច​សន្យា​មិន​អាចហាម​ឃាត់​ភ្លេីង​តណ្ហាបានទេ​ បន្ទាប់​ធ្វេីកិច្ចសន្យារួច​នៅ​ថ្ងៃទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ប្ដី​កំហូច​ និង​ ស្រីស្នេហ៍ឈ្មោះ​ ម៉ន​ ស្រីលីស​ ណាត់គ្នា​ទៅ​បង្កាត់​ភ្លេីង​តណ្ហាជាថ្មី​ ហេីយត្រូវបាន​ប្រពន្ធដេីម​ និង​បងប្អូន​ប្រពន្ធ​ដេីម​តាមទាន់ដល់​បន្ទប់ទៀត​ ។ ក្រោយមក​ […]

ព័ត៌មានជាតិ

អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង

  (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ស្នាក់នៅព្យាបាល និងតាមដានស្ថានភាពជំងឺមួយរយៈខ្លីនៅប្រទេសសិង្ហបុរី។ អញ្ជើញដល់កម្ពុជាភ្លាម បើទោះបីរូបកាយកំពុងជាប់ដោយជំងឺយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញទៅសម្រាកនោះឡើយ គឺបន្តដំណើរអញ្ជើញគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។ ព្រោះតែជំងឺបានធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានដង្ហើមចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់នោះឡើយ។ នៅមុខមឈូសសពបងប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីវិប្បយោគក្តុកក្តួលអួលណែនឱរាយ៉ាងជ្រាលជ្រៅបំផុត។ ទឹកភ្នែកច្រើនដំណក់ហូរស្រក់ឥតដាច់ ព្រោះក្តីស្រណោះដល់មនោសញ្ចេតនា អនុស្សាវរីយ៍ល្អៗ អនុស្សាវរីយ៍ក្នុងគ្រាកម្សត់នៃជីវិតពេលប្រទេសមានវិបត្តិជាដើម។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយ ស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់ នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

  ស្រុកឱរ៉ាល់ នាថ្ងៃអាទិត្យទី 30 ខែមិនាឆ្នាំ 2025 មានហេតុការណ៍គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវលេខ 142 ស្ថិតនៅក្នុងភូមិសង្កែជ្រុំ ចូលមកការដ្ឋានបូមខ្សាច់ចំណុច8888កន្លែងទីតាំងកើតហេតុ ចំពោះហេតុការណ៍នោះដែរបណ្ដាលឲ្យតៃកុងឡានឈ្មោះ រុន.វណ្ណឌី.ភេទប្រុស.រស់នៅភូមិសង្កែជ្រុំ.ឃុំរស្មីសាមគ្គី.ស្រុកឱរ៉ាល់.ខេត្តកំពង់ស្ពឺបានបាត់បង់ជីវិតស្លាប់នៅក្នុងហេតុការណ៍រថយន្តធ្លាក់ចូលរណ្ដៅបូមខ្សាច់ ៕

ព័ត៌មានជាតិ

ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនលោកអនុសេនីយ៍ឯក សំ ភារ៉ាក់ នាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល

រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនលោកអនុសេនីយ៍ឯក សំ ភារ៉ាក់ នាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដែលទទួលរងគ្រោះថ្នាក់ (បាក់ជើង) ក្នុងពេលបំពេញភារកិច្ចបង្ក្រាបល្មើស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

  ខេត្តកណ្តាល ៖ ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុក អង្គស្នួល ខេត្តកណ្តាល បានអះអាងថា ឃាត់ខ្លួនបានហើយ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ជនសង្ស័យ ពេលប្លន់រថយន្តពីផ្លូវល្បឿនលឿនហើយនោះ បានយកទៅប្លុងចោល នៅខណ្ឌកំបូល បន្ទាប់មកធ្វើសកម្មភាពប្លន់រថយន្ត ១គ្រឿង ទៀត ហើយជិះគេចខ្លួន។ សមត្ថកិច្ចចាប់ខ្លួនបានអស់ហើយ ។ សមត្ថកិច្ចបន្ថែមថា ពេលជនសង្ស័យជិះ ដល់ខណ្ឌព្រែកព្នៅ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ ប្រគល់ខ្លួនជូន សមត្ថកិច្ចនៅស្រុកអង្គស្នួល ខេត្ត កណ្ដាលបន្តនីតិវិធី។ ក្រុមនេះជាមុខសញ្ញាចាស់ ដែលធ្វើសកម្មភាព ឆក់ ប្លន់ នៅរាជធានីភ្នំពេញ សមត្ថកិច្ចបានតាមប្រមាញ់ចាប់ ប៉ុន្តែបានគេចឡើងផ្លូវល្បឿនលឿន ហើយមានកាំភ្លើងនៅដៃ ក៏បានប្លន់រថយន្តនៅលើផ្លូវល្បឿនលឿន ដើម្បីធ្វើជាមធ្យោបាយបើកគេចខ្លួន ។ កន្លងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្លាប់ចាប់ខ្លួនផងដែរ ។ ដូច្នេះពួកជនសង្ស័យជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចស្រាវជ្រាបបង្រ្កាប ទើបគេចខ្លួន ទៅកាន់ឡើងផ្លូវល្បឿនលឿន ហើយមានកាំភ្លើងនៅដៃ ក៏បានប្លន់រថយន្តនៅលើផ្លូវល្បឿនលឿន ដើម្បីធ្វើជាមធ្យោបាយបើកគេចខ្លួន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (CAMBODIA) CO.,LTD ពាក់ព័ន្ធករណីចេញសែកស្អុយ

  (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ពាក់ព័ន្ធករណីចេញសែកស្អុយ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៩៦អ.យ.ឍ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់លោកលឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ ជនត្រូវចោទឈ្មោះ ជុំ សុខា កើតឆ្នាំ១៩៦១ ជនជាតិខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនសមត្ថកិច្ច បញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីជនល្មើសភ្ជង់ជនរងគ្រោះនៅតាមផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់។

  ករណីនេះផ្តើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស២នាក់ ហើយពេលនគរបាលដេញចាប់ ពួកវាបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន បើកគេច តែចុងក្រោយត្រូវនគរបាលតាមចាប់បានម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។។ បន្តិចទៀតនឹងចេញព័ត៌មានលម្អិតជូន។

ព័ត៌មានជាតិ

ជីវប្រវត្តិសង្ខេបរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

  ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ ឯកឧត្តមជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ […]

ព័ត៌មានជាតិ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន

  ដោយមានការរអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាល កាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា។ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ នគរបាលឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សា ប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់

  ភ្នំពេញ ៖ ស្ត្រីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្កហិ.ង្សាដោយចេតនាប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់ ។ ជនសង្ស័យរូបនោះឈ្មោៈ តែ ទីងឈាង ភេទស្រី (ស្រីតែងខ្លួនធ្វើប្រុស) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ឆ្នាំទី៣ ស្នាក់នៅផ្ទះភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឌីម៉ង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទហិ.ង្សា ដោយចេតនា(ប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់) […]

ព័ត៌មានជាតិ

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព

  ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព័ទ្ធចាប់រថយន្តដឹកស៊ុតមាន់ជាង២៥០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម យកទៅចែកចាយនៅភ្នំពេញ

  ភ្នំពេញ នារសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានត្រួតពិនិត្យរថយន្តចំនួន០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខភ្នំពេញ២J-៤៧៨៧ និងស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២។ ក្រុមការងារបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥៣២០គ្រាប់។ នៅពេលក្រុមការងារធ្វើការស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការនឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូរហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន ប៉ុន្តែក្នុងអំឡុងពេលដេញតាមរថយន្តជនសង្ស័យ រថយន្តរបស់ក្រុមការងារបានរងនូវការខូចខាតនៅផ្នែកខាងក្រោយ(កាងក្រោយ) ទ្វារថយន្តខាងស្ដាំ និងក្បាលរថយន្តចំហៀងខាងស្ដាំ។ ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើករថយន្តនឹងតំណាងម្ចាស់ ស៊ុតសត្វទាំងអស់នេះត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ សង្គ្រាម គឺជាទីលាន ដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា ដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយ

  (ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ពមិនមែនជាជម្រើសនោះឡើយ។ សង្គ្រាម គឺជាទីលាន ទីកន្លែងដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា តាមការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ៗ ដែលស្គាល់គ្នា ហើយស្អប់គ្នា។ ការថ្លែងបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី បានថ្លែងបែបនេះថា «ថ្ងៃមុនខ្ញុំមើលពាក្យស្លោកមួយ សង្រ្គាម គឺជាទីលាន ទីកន្លែងដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា តែសម្លាប់គ្នា សម្លាប់គ្នាដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ៗ ដែលស្គាល់គ្នា ហើយស្អប់គ្នា។ អញ្ចឹងសម្រេចចិត្តបង្កើតសង្រ្គាមទៅ តែអ្នកនយោបាយចាស់ៗហ្នឹងគាត់អត់សម្លាប់គ្នាទេ គាត់បញ្ជូនក្មេងៗដែលមិនដែលស្គាល់គ្នា មិនដែលស្អប់គ្នា ទៅសម្លាប់គ្នា នេះគឺជាធាតុពិតនៃសង្រ្គាម។ បើយើងវាយនៅព្រំដែនទាហានខ្មែរ ទាហានថៃមិនដែលស្គាល់គ្នាទេ មិនដែលស្អប់គ្នាផង ជួនកាលចែកបាយទឹកគ្នា ដើរល្បាតជាមួយគ្នា តែបើវាយគ្នាមានតែសម្លាប់គ្នា»។ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:

  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៥ មីនា ២០២៥

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន ២៤ម៉ោងមកហើយ»

  (ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជា ស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺ ចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ ហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទុះរឿងអាស្រូវ មន្ត្រីសាលាស្រុកកងមាស ហែម គីមសាទ កែសំបុត្រកំណើត អោយប្រជាពលរដ្ឋ យកលុយចំនួន ៣៦០ដុល្លារ

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលមានទីកន្លែងកំណើត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ មានមន្ត្រីម្នាក់ មានឋានៈជាប្រធានការិយាល័យអត្រនុកូលដ្ឋានស្រុកកងមាស នៃរដ្ឋបាលខេត្តកំពង់ចាម ឈ្មោះ ហែម គីមសាទ បានកែសំបុត្រកំណើតអោយពលរដ្ឋម្នាក់ ពីឈ្មោះឆេង សុឃ័ស មកឈ្មោះ ឆេង ឃ័ស រស់នៅភូមិក្តី ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយប្រើពេលអស់ជាង៣ខែ ហើយបានយកលុយពីគាត់ចំនួនពីរលើក អស់លុយ៣៦០ដុល្លារ ទើបសម្រេចបាន។ ប្រភពដដែលបានលើកឡើងទៀតថា៖ គាត់ខកចិត្តយ៉ាងខ្លាំង ព្រោះតែបញ្ហាកែសំបុត្រកំណើត មិនមែនជាកំហុសរបស់ពលរដ្ឋទេ គឺជាកំហុស របស់មន្ត្រីសរសេរខុស ម៉្តេចបានក្លាយជាបន្ទុករបស់ប្រជាពលរដ្ឋទៅវិញ។ ប្រភពបានលើកឡើងទៀតថា៖ តែបើខុសទៅហើយ ក៏ខុសទៅចុះ បើទោះបីជាក្បាលបញ្ជីប្រចាំឆ្នាំ បានយកទៅតម្កល់ទុកជាឯកសារ ដល់អគ្គអត្តសញ្ញាណកម្ម ក៏លែងពិបាកទៅសុំភ្លើងយក្យទៀតដែរ គឺមានបន្សល់មួយក្បាលនៅត្រឹមថ្នាក់ស្រុកឬខណ្ឌដែរ បើទោះជាកប់អស់ប៉ុន្មានឆ្នាំហើយក៏ដោយក៏វាមិនបាត់ទៅណាដែរ លើកលែងតែ ប្រទេសដូររបបដឹកនាំទើបគួរតែពិបាកមែន! ចុះពេលនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីនៅនឹងមុខនិយាយតែប៉ប៉ោចទេតើ ហេតុម្ត៉េចលំបាកម៉្លេះ?។ ពីព្រោះថាដោយសារតែនៅមានក្បាលបញ្ជីចំនួនមួយក្បាល ត្រូវតែតម្កល់ទុកក្នុងមូលដ្ឋាន ស្រុកខណ្ឌដែរ ដូច្នេះសមត្ថកិច្ចជំនាញខាងអត្រានុគោលដ្ឋានឬ ច្រកចេញចូលតែមួយរបស់ស្រុក សុទ្ធតែអាចបើកមើលផ្ទៀងផ្ទាត់ក្បាលបញ្ជី […]

October 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031